(ខេត្ដកំពង់ចាម) » ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ( កញ្ចក់ទូរទស្សន៍)នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីស ន្ធរ ខេត្តកំពង់ចាម ចូលតាមវត្តប្រាសាទវដ្តី ប្រហែល៥០ម៉ែត្រដោ យមានចំនួន៣ទីតាំងនៅក្បែរគ្នា បាននឹងកំពុងបើកដំណើរការយ៉ា ងរលូនលេងជារៀងរាល់ថ្ងៃ ដោយ មិនរំខានដល់អាជ្ញាធរនិងសម ត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។
ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់តាម អនឡាញ បានប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះទីតាំងជល់មាន់ប្រភេ ទអនឡាញ នេះគឺពួកគាត់ចូលមកលេងមិនដែលឃើញមានអាជ្ញា ធរនិងសមត្ថកិច្ចណាចុះបង្ក្រាបទេពោលគឺពួកគាត់លេងបានដោ យសេរី។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ប្រភេទអនឡាញ នេះ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។
ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បើកលេងបាន បានយ៉ា ងគគ្រឹកគគ្រេងបែបនេះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជា ដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុ វត្ថិភាពជួនប្រជាពរដ្ឋ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់លោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរមេត្តាមានវិធានការបង្ក្រាបនូវល្ បែងសុីសងជល់មាន់ប្រភេទអនឡាញទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តកំពង់ចាមនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដកំពង់ចាម លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមកពួកគាត់ សង្ឈឹ មយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
0 Reviews:
Post a Comment