ខេត្តព្រៃវែង៖ ពលរដ្ឋបានឲ្យដឹងថា៖ មានទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់១កន្លែង នៅតាមបណ្ដោ យផ្លូវលំ ស្ថិតនៅភូមិកណ្ដាល ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺកំពុងបើកដំណើរការលេងយ៉ាងរលូន មានមនុស្សចូលលេងពេញៗហាងដែលលក់កាហ្វេផងនោះ និងស្រែកហ៊ោរកញ្ជ្រៀ វអើងកង ជាមួយគ្នានោះ មេផ្នែកបណ្ដាញមាន់ជល់អនឡាញបា នបើកទទួលភ្នាល់ដាក់លុយចាប់ពីមួយមុឺនរៀលរហូតដល់រាប់ លានរៀលក្នុងមួយគូរៗ ។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគ ល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផង ដែរ»។
ទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ា ងទទូចដល់លោក លោកជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច និង លោកព្រំុ សន្ធស្នងការខេត្តព្រៃវែង មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕
0 Reviews:
Post a Comment