Tuesday, August 2, 2022

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងរីកដូចផ្សិតនៅស្រុកស្ទឹងត្រង់ តើលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មានសមត្ថភាពធ្វើការបង្រ្កាបដែររឺទេ?

អ្នកទស្សនា: Views

 


ខេត្តកំពង់ចាម៖ មានសេចក្ដីរាយការណ៍ពីពលរដ្ឋ៖ជូនដល់អាជ្ញាធរមានសមត្ថកិច្ចថា៖ មានល្បែងសុីសងជល់មាន់និងអាប៉ោងខ្នាតធំនៅចំណុចក្រោយដើមពោធិ៍ទី ២ ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 


ប្រភពបងប្អូនប្រជាពលរដ្ឋបានបង្ហើបថា៖ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ នឿ និង អ្នកបាញ់មេអាប៉ោងមានឈ្មោះ គា និងមានអ្នករត់ការក្រោមតុ នៅពីក្រោយម្ចាស់សង្វៀន ជល់មាន់និងអាប៉ោង មានឈ្មោះវីន ហើយជាសមត្ថកិច្ចទៀតផង ។


ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ជល់និងអាប៉ោង មួយកន្លែងនេះមានខ្នងបង្អែកធំហើយមើលទៅ ជាក់ស្តែងនៅថ្ងៃទី៣០ ខែកក្ក ដា ឆ្នាំ២០២២នេះ នៅចំណុចក្រោយដើមពោធិ៍ទី២ ភូមិដីក្រហមទីតាំងល្បែងសុីសងមួយនេះកំពុងបើកលេងយ៉ាងសប្បាយ ដែលស្ថិតនៅក្នុងទឹកដី ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុ ប្បន្ននេះ នៅតែបន្តបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងសកម្ម ។


តើម្ចាស់សង្វៀនជល់មាននិងអាប៉ោង ម្នាក់នេះមានបារមីខ្លាំងបុណ្ណា? រឺមានខ្នងធំនៅពីក្រោយ ទើប លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនហ៊ានធ្វើការបង្រាប? ហើយនៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការ បានហ៊ានបណ្តោយឲ្យទីតាំងល្បែងមួយនេះបើកលេងយ៉ាងអនាធិបតេយ្យ ។ 


សង្ស័យម្ចាស់ទីតាំងល្បែងមួយនេះ សែនត្រូវអស់ហើយ? រឺមួយបានផ្ដល់លាភសក្ការៈប្រចាំខែ ទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ជាថ្នូរដើម្បីមិនឲ្យបង្រ្កាបទីតាំងល្បែងមួយនេះ។

ទើបម្ចាស់ទីតាំងល្បែងសុីសងហ៊ាននាំគ្នាបើកលេងជល់មាន់ ភ្នាល់ ចាក់លុយ ក្នុង១គូៗ រាប់ លាន.រៀល) ទៅដល់ រាប់ ពាន់.ដុល្លា រ.ចំណែកអាប៉ោងក៍ចាក់លុយធំៗទៀតផងហើយនាំគ្នាស្រែក ហ៊ោ កញ្ជៀវយ៉ាងសប្បាយហាក់ដូចមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន។ 


បច្ចុប្បន្ននេះកំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភនិង ភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។


ជុំវិញករណីនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ បានធ្វើការសំណូមពរ ហើយជឿជាក់ទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម រួមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាបផងទាន!។






0 Reviews:

Post a Comment