Wednesday, August 10, 2022

មានអ្នកសើមមាត់ សើម ក ណាស់ពីគម្រោងដេញថ្លៃមូលនិធិឃុំសង្កាត់ នៅសាលាឃុំកុមារាជា ស្រុកបាទី....

អ្នកទស្សនា: Views


ខេត្តតាកែវ ៖ មានការរៀបចំបើកសំណើរដេញថ្លៃរកអ្នកម៉ៅការសា ងសងហេដ្ឋារចនាសម្ព័ន្ធ៣គម្រោងនៅសាលាឃុំកុមារាជា ស្រុកបាទី នៅព្រឹកថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២នេះ ក្នុងនោះឮថា មាន ក្រុមហ៊ុនដើរហែរហម ចាំយកថ្លៃទឹកតែ ជាច្រើនក្រុមហ៊ុនដែលមកចូលរួមទាំងក្នុងខេត្តនិងក្រៅខេត្ត ត្រូវបានមើលឃើញសើមមាត់ សើម ក ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំនេះផងដែរ។

មិនមានអ្វីប្លែកនោះទេ សម្រាប់ការទៅចូលរួមដេញថ្លៃសាងសង់ គ ម្រោងមូលនិធិឃុំ សង្កាត់ គឺប្រាកដជាមានអ្នកដាក់សំបុត្រដេញថ្លៃជាធម្មតា តែថា បើអ្នកដែលចង់បានគម្រោងសាងសង់ចាំចាច់ណាស់ត្រូវដើរចរចារជាសាច់ប្រាក់ទំហ៊ំណាមួយ សម្រាប់ក្រុមហ៊ុននានាដែលទៅចូលរួម មិនចឹងប្រកដណាស់នឹងផ្អើលឈុលរត់ទៅដាក់ប៊ិតពេញហិបក្នុងសាលាឃុំមិនខាន។ មិនខុសនោះទេ គម្រោ ងដេញថ្លៃនៅសាលាឃុំកុមារាជា ស្រុកបាទី ដែលមាន៣គម្រោង គឺមានក្រុមហ៊ុនដាក់ស្រោមសំបុត្រដេញថ្លៃ៣ក្រុមហ៊ុននៅឃុំលំព ង់ក្នុងនោះក្រុមហ៊ុនដេញបានគឺឈ្មោះ សំណង់៧៣ ដែលអ្នកដេ ញថ្លៃបានឈ្មោះ ឆែ សុខអាន ដោយឡែកមាន៤ក្រុមហ៊ុនទៀតបានដាក់ស្រោមសំបុត្រនៅឃុំកុមារាជា ដែលក្រុមហ៊ុនដេញបានឈ្មោះ សំណង់ទូទៅ TH ដែលអ្នកដេញថ្លៃបានឈ្មោះ ហ៊ន តៃ ហេងនិងឃុំក្រាំលាវ ក្រុមហ៊ុនដេញបានឈ្មោះ ហ៊ុត ស៊្រន អ្នក ដេញថ្លៃឈ្មោះ ហ៊ុត ស៊្រន។ ជាការកត់សំគាល់ទៅលើតម្លៃប៉ាន់ស្មាននៅតែមានតម្លៃខ្ពស់ដដែលបើធៀបនិងតម្លៃប៉ាន់ស្មាន ខណៈក្រុមហ៊ុនរាប់សិបទៀតនៅក្រៅអាគារសាលាឃុំ មិនចូលរួមដាក់សំណើរ។ ក្រោយបញ្ចប់ការដេញថ្លៃ គេឃើញក្រុមហ៊ុនជាច្រើនបានមករង់ចាំកកកុញផ្អើលពលរដ្ឋនៅមុខវត្តជើងភ្នំទទា ដែលមា នចម្ងាយ៥គីឡូម៉ែត្រជាងពីសាលាឃុំកុមារាជា ដែលជាទីតាំងដេ ញថ្លៃគម្រោង។ តើអាចទេដែលថា ក្រុមហ៊ុនហែរហមទាំងនោះនៅចាំទទួលលុយថ្លៃទឹកតែពីម្ចាស់គម្រោងទាំង៣ក្រុមហ៊ុនខាងលើ បើយ៉ាងៗនេះច្បាស់ណាស់គឺកើតមានការឃុបឃិតគ្នារវាងក្រុមហ៊ុ ននិងក្រុមហ៊ុននាំឲ្យខាត់បង់ថវិកាជាតិរាប់រយលានក្នុងមួយឆ្នាំៗ។ ចឹងតើបានជាផ្លូវមូលនិធិឃុំភាគច្រើនធ្វើមិនដែលជាប់សម្រាប់ប្រជាពលរដ្ឋប្រើបានច្រើនឆ្នាំសោះ៕







0 Reviews:

Post a Comment