ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដោយសារមេល្បែងស៊ីសងឈ្មោះ វ៉ាន់ មានខ្នងបង្អែកក្រាស់ទើបអាចបើកល្បែងបញ្ជល់មាន់ និងអាប៉ោងក្នុងទឹកដីឃុំព្រែកកក់ យ៉ាងពេញបន្ទុកដោយគ្មានញ ញើតអ្វីទាំងអស់។ សម្រាប់ការបញ្ជល់មាន់គូពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានដាក់ដើមថាន់រាប់ពាន់ដុល្លារក្នុង១គូៗ ហើយល្បែងអាប៉ោងក៏ស៊ីសងទឹកលុយច្រើនដែរ ដោយក្នុងមួយថ្ងៃៗ ឈ្មោះ វ៉ាន់ អាចប្រមូលលុយបានយ៉ាងច្រើន។ លើសនេះទៅទៀត ឈ្មោះ វ៉ាន់ តែងតែអួតអាងចំពោះការធានាសុវត្ថិភាពដល់អតិថិជ នរបស់ខ្លួន ហេតុនេះហើយទើបមានអ្នកចូលរួមលេងល្បែងបញ្ជ ល់មាន់ និងអាប៉ោងយ៉ាងពេញទំហឹង។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹង ថា ក្នុងមូលដ្ឋានពួកគាត់ មានសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ត្រូវបានគេបើកលេងចល័តពីភូមិមួយទៅភូមិមួយយ៉ាងរលូន ព្រោះសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្ រាបប្រកបដោយប្រសិទ្ធភាពឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា បច្ចុប្បន្នមានបុគ្គលម្នាក់ឈ្មោះ វ៉ាន់ បើកសង្វៀនបញ្ជល់មាន់ និង វង់អាប៉ោងក្នុងភូមិព្រះ ឃុំព្រែកកក់ ដំណើរការយ៉ាងរលូន ហើយមានអ្នកញៀនល្បែងចូលរួមលេងយ៉ាងពពាក់ពពូន។ នាយបុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ និងលោក ឯម វឌ្ឍនា អធិការនគ របាលស្រុកស្ទឹងត្រង់ ក៏ដូចជាអភិបាលស្រុកស្ទឹងត្រង់ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលធ្វើឲ្យប៉ះបាល់ដល់សន្តិសុខសង្គមនោះទេ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគរ បា លខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នេះផង។ ដោយហេតុថា នៅពេលដែលល្ បែងស៊ី សងខុសច្បាប់កើតឡើងយ៉ាងពេញទំហឹង គឺអំពើចោរកម្ម អំពើហិ ង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក៏កើតឡើងគួរឲ្យភ័យខ្លាចដែរ គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ រីឯនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ ក៏ដូចជាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ និងអភិបាលស្រុកស្ទឹងត្រង់ បែរជារក្សាភាពស្ងៀមស្ងាត់។
0 Reviews:
Post a Comment