តាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌនិងបច្ចេកទេសនៃស្នងការដ្ឋានខេត្តតាកែវ សហការជាមួយកម្លាំងអធិការនគរបាលក្រុងដូនកែវ ធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាជនដៃដល់សម្លាប់ ដៃគូររកស៊ីជាមួយគ្នា ៖ ការឃាត់ខ្លួននេះធ្វេីឡេីងកាលពីព្រឹកថ្ងៃ ទី១៦ ខែកក្ ដដា ឆ្នាំ២០២២ ចំណុចផ្ទះរបស់ជនសង្ស័យស្ថិតភូមិសួរចាន់ ស ង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
សមត្ថកិច្ចឲ្យដឹងថា យោងតាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ ទឹម វិបុលភេទប្រុស អាយុ៥២ឆ្នាំ បានសារភាពឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២ មុនឈានដល់ការស ម្លាប់ជនរងគ្រោះ គឺពួកគាត់ទាំងពីរបានឈ្លោះប្រកែកគ្នារឿងរក ស៊ីជួញដូរវត្ថុបុរាណជាមួយគ្នាដោយជនរងគ្រោះបានយកកាំភ្ លើងមកគំរាមបាញ់សម្លាប់ជនសង្ស័យ បន្ទាប់មកនៅយប់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានយកពូថៅមកកាប់ក្បាលជនរងគ្រោះឈ្មោះ ធិន ដែលទីកន្លែងកំណើតខេត្តកំពត បច្ចុប្បន្ន បានទៅរស់ នៅឯខេត្តមណ្ឌលគីរី ហើយមករសុីទិញវត្តុបុរាណ ជាមួយគ្នា ។
ជនសង្ស័យបានបន្តថា រូបគេបានកាប់ជនរងគ្រោះចំនួនពីរពូ ថៅ ចំសៀតថ្កាខាងស្តាំនិងសៀតថ្កាខាងឆ្វេងបណ្ដាលឲ្យស្លាប់ភ្លា មៗ នៅក្នុងផ្ទះរបស់ខ្លួន ហើយសាកសពត្រូវបានរូបគេដែលជា ជនដៃដល់យកទៅផ្លង់ចោល នៅត្រពាំងទឹកខាងជើងភូមិដែលមានចម្ងាយប្រហែលជា ៣០០ម៉ែត្រ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
0 Reviews:
Post a Comment