ខេត្តកំពង់ចាម ÷ យោងតាមការឲ្យដឹងពលរដ្ឋលើកឡើងថា បុគ្គ លឈ្មោះ វ៉ាន់ ពិតជាខ្លាំងមែនហ៊ាននាំបក្សពួកបើកលេងល្បែង ជល់មាន់ និងអាប៉ោងខុសច្បាប់ បានយ៉ាងរំភើយ!នៅចំណុចចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនែកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហាក់មិនហ៊ានធ្វើការបង្ក្រាបសោះ។
ប្រជាពលរដ្ឋនៅម្តុំទីតាំងសង្វៀនមាន់ជល់ខាងលើពួកគាត់លើកឡើងថា ពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ កើតឡើងជាក់ជាមិនខានដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុ ណ្ណោះដើម្បីយកលុយមកផ្សងសំណាងបន្តទៀត។
ប្រជាពលរដ្ឋដដែលស្នើរសុំ លោក អធិការស្រុកស្រុកស្ទឹងត្រង់ គួរ តែមានវិធានការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះផង ដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋសង្ឃឹមថាលោក លោក ឯម កុសល ស្នងការខេត្តកំពង់ចាមគួរតែចាត់មន្រ្តីជំនាញចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
0 Reviews:
Post a Comment