មន្ត្រីអន្តោប្រវេសន៍បានទៅទទួលម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ចំនួន១១ គ្រឿង នៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះ រា ជាណាចក្រកម្ពុជា ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើ ម្បីដឹកជញ្ជូនដាក់តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ តរជាតិចំនួន ១០ទីតាំង។
ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចទាំង១១គ្រឿងនេះ នឹងត្រូវបានត្រៀមរៀប ចំតម្លើងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ សម្រាប់ត្រួតពិនិត្យ ទប់ស្កា ត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែនតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសដើម្បីចូលរួមការពារដល់ការងារសន្តិសុខជាតិ ខណៈពេលដែលប្រទេ សកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះផងដែរ ៕
0 Reviews:
Post a Comment