Wednesday, May 25, 2022

មហាជនបានលើកឡើងថាបនល្បែងជល់មាន់ នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត សង្ស័យជាឆ្នាំងរបស់លោកសៅ សារឿន...

អ្នកទស្សនា: Views

 


ភ្នំពេញ : ពលរដ្ឋបានឲ្យដឹងថា នៅចំណុចភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានមហាជន មានការសង្ស័យថា មានការលួចបើកលេងល្បែងស៊ីសងប្រភេទមាន់ជល់ កំពុងតែដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីសំណាក់ អស់លោកអាជ្ញាធ រនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយល្បែងខាងលើនេះ មហាជនដាក់ការសង្ស័យថាអាចជាឆ្នាំងបាយរបស់លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ។


ប្រភពដ៌ដែរ បានលើកឡើងទៀតថាជាទូទៅគេតែងតែសង្តេតឃើ ញក្រុមអ្នកញៀនល្បែងជល់មាន់ បានស្តាយមាន់ ចូលទៅក្នុងទី តាំងខាងលើ ដែលគេសង្ស័យថា មានលួចបើកលេងល្បែងស៊ីសងប្រភេទមាន់ជល់ នៅក្នុងមូលដ្ឋានខាងលើ ក្នុងនោះក្រុមអ្នកញៀនល្បែង ហាក់បីដូចជា មិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។

ប្រភពខាងលើបានលើកឡើងទៀតថាពួកគាត់ធ្លាប់បានរាយការ ណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញាប់ផងដែរ ប៉ុន្តែមិនមានចំណាត់ការណ៌ ចុះមកត្រួតពិនិត្យ ដើម្បីទប់ស្កាត់និងបង្ក្រាបនោះឡើយដោយទំនងអស់លោក ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។


សូមជម្រាបជូនថាបញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បា ប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងប ង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

មហាជនបានសំណូមពរដល់លោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យ  និងលោកអ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមានជ័យ មេត្ តាជួយដាក់បទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់ខាងលើ ដែលគេសង្ស័យថា លួចបើកលេងយ៉ាងគគ្រឹកគគ្រេង កំពុងតែពង្វក់សុភាពបុរស អោ យភ្លេចកិច្ចការងារចិញ្ចឹមប្រពន្ធកូន(ពោល)ថែមទាំងឈានដល់ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារទៀតផង។


ចំណែកលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ដែលកំពុង តែរងការរិះគន់ ពីសំណាក់មហាជន ទាក់ទងនិងករណីបនល្បែ ងជល់មាន់ខាងលើ សង្ស័យថា?ជាឆ្នាំងបាយរបស់លោកសៅ សា រឿន នោះអង្គភាពយើង មិនអាចសុំការបកស្រាយបំភ្លឺលំអិត ពីលោក សៅ សារឿន បាននោះទេដោយសារតែមិនមានលេខទូរស័ព្ទដើម្បីទាក់ទង។

0 Reviews:

Post a Comment