Wednesday, May 4, 2022

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រកាសផ្ដល់ទឹកប្រាក់ចំនួន ៤០០,០០០ រៀល (សែសិបមុឺនរៀល) ជូនដល់បងប្អូនប្រជាពលរដ្ឋរូបណា ដែលប្រទះឃើញជនស៊ីវិលប្រើប្រាស់វិទ្យុទាក់ទងនគរបា លជាតិ

អ្នកទស្សនា: Views


ប្រធាននាយកដ្ឋានវិទ្យុទាក់ទង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រកាសផ្ដល់ទឹកប្រាក់ចំនួន ៤០០,០០០ រៀល (សែសិបមុឺនរៀល) ជូនដល់បងប្អូនប្រជាពលរដ្ឋរូបណា ដែលប្រទះឃើញជនស៊ីវិលប្រើប្រាស់វិទ្យុទាក់ទង (ID អាយឌី) នគរ បាលជាតិ ហើ យរាយការណ៍ពីជននោះរហូតដល់ឃាត់ខ្លួនបាន។ នេះបើយោងតាមតាមគណនីហ្វេសប៊ុករបស់លោកឧត្តមសេនី យ៍ទោ ឈឿន ប៊ុនឆន បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ព្រឹកមិញនេះ។


ការប្រកាសបែបនេះ បន្ទាប់ពីលោកបានដឹកនាំកម្លាំងចុះត្រួតពិនិ ត្យ និងឆែកឆេរទីតាំងដំឡើងបង្គោលអង់តែនវិទ្យុទាក់ទងជាច្រើនកន្លែ ងនៅក្នុងខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធា នីភ្នំពេញ កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កន្លង ទៅ។

0 Reviews:

Post a Comment