Sunday, May 29, 2022

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនកាពីតូលបុ.កម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លា.ប់នៅនឹងកន្លែងកើតហេតុ

អ្នកទស្សនា: Views


ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់នៅនឹងកន្លែងកើតហេតុ ខណៈ បើកម៉ូតូបត់ត្រឡប់ក្រោយ ត្រូវរថយន្តរបស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ បុ.កពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ចំណែកឯរថយន្តបង្កបន្តបើករត់ទៅមុខ ត្រូវសមត្ថកិច្ចឃាត់បានរថយន្តរីឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា ស.ពជនរងគ្រោះសមត្ថកិចនៅពុំទាន់ស្គាល់អត្ថសញ្ញាណនៅឡើយ មានអាយុជាង៣០ឆ្នាំ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូម៉ាកzoomerx ពណ៌លឿងលាយខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1GO-7816 ជិះតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចមកកើ តរួចក៏បានបត់ឆ្វេងត្រឡប់ក្រោយ ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឃើញមានរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនកា ពីតូ ល ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AC-4740 បើកបរដោ យបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរុលទៅបុ.កម៉ូតូពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ ដួលបោកនឹងថ្នល់បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ ហើយភ្លាមនោះដែរអ្នកបើករថយន្តបន្តល្បឿន បើកទៅមុខជាច្រើនម៉ែត្រ រួចទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។


បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យរួចស្ទូចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។







0 Reviews:

Post a Comment