Wednesday, May 25, 2022

ពលរដ្ឋរាយការណ៍ថា: សមត្ថកិច្ចស្រុកប្រាសាទបាគង ខេត្តសៀមរាបកំពុង់តែរក្សាវង់ល្បែងស្របពេលវេលាឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់...

អ្នកទស្សនា: Views


សៀមរាប : ទីតាំងល្បែងជល់មាន់ធំក្នុងភូមិស្ពានក្មែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ផងព្រោះកំពុងបើកលេងយ៉ាងគគ្រឹកគគ្ រេងស្របពេលដែលអាជ្ញាធរ មិនអើពី។


ទីតាំងល្បែងជល់មាន់ដែលមានអ្នកលេងយ៉ាងគគ្រឹកគគ្រេងដែលមានទីតាំងក្នុងភូមិស្ពានក្មែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេ ត្តសៀមរាប កំពុងតែដំណើរការទទួលអ្នកចូលលេងដោយ មិនញ ញឺតនឹងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ អ្នកញៀនល្បែងជល់មាន់ បានប្រមូលផ្តុំគ្នាភ្នាល់ល្បែងជល់មាន់ ដោយក្រុមអ្នកជល់មាន់ទាំងនោះ ខ្លះជិះម៉ូតូស្ពាយមាន់ ខ្លះដើរស្ពាយមាន់ពេញភូមិ យ៉ាងរំភើយ។


តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ទំនងមានខ្នងបង្អែកធំណាស់ហើយមើលទៅ ទើបអាចបើកដំណើរការបានដោយរលូនបែបនេះ


ជុំវិញការប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង មាន់ជល់មួយកន្លែងនេះ មហាជនជាច្រើន កំពុងតែមានការសង្ស័យថា អាជ្ញាធរនឹងសមត្ ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រហែល ជាត្រូវរ៉ូវគ្នាជាមួយម្ចាស់បនល្បែងហើយមើលទៅ ទើបអាចដំណើរការបានយ៉ាងរំភើយបែបនេះ


មហាជនបានលើកឡើងដែរថា អោយតែមានល្បែងស៊ីសងខុសច្បាប់ ប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិន ខាន ដូចជាបទល្មើសលួច ឆក់ ប្លន់ ហិង្សា កាប់សម្លាប់គ្នា អំពើពុ ករលួយ និងភាពអសន្តិសុខក្នុងសង្គមជាដើម។


ពលរដ្ឋនៅតែទទូចស្នើសុំឱ្យលោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង និង លោកស្នងការខេត្តសៀមរាប សូមលោ កទាំងពីរចាត់វិធានការបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ខុសច្បាប់ខាងលើនេះផង


សូមបញ្ជាក់ថាកាលពីកន្លងទៅ សម្តេចក្រឡាហោម ស ខេងឧប នាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាស ន៍ថា គ្រប់ភូមិឃុំទាំងអស់ ហាមមិនឲ្យ មានបនល្បែង គ្រប់ប្រភេទ ហើយប្រសិនមាននឹង ត្រូវចាត់វិធានការជាបន្ទាន់។ ប៉ុន្តែបនល្បែងនៅក្នុងភូមិ ឃុំ ខាងលើនេះបានបើកលេងដោយ បំពានការអំពាវ នាវ របស់ប្រមុខក្រសួង មហាផ្ទៃ និងច្បាប់ដែលត្រូវបានហាមឃា ត់ទៀតផង៕

0 Reviews:

Post a Comment