(ខេត្តស្វាយរៀង): អគ្គិភ័យ បានឆាបឆេះម៉ូតូរបស់កម្មករ កម្មកា រិនីរោងចក្រស៊ីកូ អស់ប្រមាណ ៤៣គ្រឿង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។
ករណីអគ្គិភ័យឆេះម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀ ល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរោងដាក់ម៉ូតូ របស់កម្មករ-ក ម្មការិនីរោងចក្រ ក៏នាំគ្នារត់ចេញមកជួយពន្លត់ដោយយកបំពង់ព ន្លត់អគ្គិភ័យបាញ់ជាច្រើនដប និងយកទុយោទឹកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបធ្វើឱ្យម៉ូតូចំនួន ៤៣គ្ រឿងឆេះនៅសល់តែគ្រោងឆ្អឹង។
គិតត្រឹមម៉ោង ៣:៣០នាទី រសៀលថ្ងៃដដែលនេះ ភ្លើងបានរលត់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជា ខាងរោងចក្រកំពុងតែស្រាវជ្រាវរកមូលហេតុបន្ថែម ក្រៅពីឆ្លងចរន្តអគ្គិសនី ដែលនាំឱ្យមានអគ្គិភ័យឆាប់ឆេះអស់ម៉ូតូជាច្រើនគ្រឿងនេះ៕
0 Reviews:
Post a Comment