(កណ្តាល)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយសមត្ថកិច្ចឃុំក្រាំងយ៉ូវ ពិសេស លោករស់ ចាន់ថា អធិការស្រុកស្អាង មិនមានវិធានការបង្ក្រាបសោះឡើយ ទំនងជាឆ្នាំងបាយរបស់លោករស់ ចាន់ថា ផងក៌មិនដឹង បើទោះ ជាបីមានសេចក្តីរាយការណ៌យ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសំណាក់លោករស់ ចាន់ថា ឡើយ ។
ប្រភពច្បាស់ការណ៌បានលើកឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតា ពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ឃុំឬថ្នាក់ស្រុក ចុះមកបង្ក្រាបសោះឡើយទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញនេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។
លោករស់ ចាន់ថា អធិការស្រុកស្អាង បានប្រាប់អោយដឹងតាមទូរស័ព្ទថា ចាំគាត់ចុះមកបង្ក្រាប ប៉ុន្តែជាលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជល់តាមអនឡាញខាងលើនេះ នៅតែដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីអា ជ្ញាធរនិងសមត្ថកិច្ចសោះឡើយដោយទង្វើនេះគេដាក់ការសង្ស័ យថាទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើនេះ គឺជាឆ្នាំងបាយរបស់លោករស់ ចាន់ថា ផងក៌មិនដឹង។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាសមត្ថកិច្ច ថ្នាក់ឃុំនិងស្រុក ជាអ្នកបើកដៃឲ្យមានបទល្មើសល្បែងសុីសង ខាងលើនេះហើយ ទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចកម្លាំងសមត្ថកិច្ចចុះមកបង្រ្កាបទាល់តែសោះ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាងបាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈឿន សុចិត្ត ស្នងការនគរបា លខេត្តកណ្តាលនិង លោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាលសូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតបតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបា លជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព។
0 Reviews:
Post a Comment