Tuesday, May 10, 2022

សា.ហា.វខ្លាំងណាស់ សូម្បីតែក្មេងស្រីទៅឆ្លុះកង្កែប ក៏មិនលើកលែងដែរ រំ.លោភហើយ សម្លា.ប់ទៀត....

អ្នកទស្សនា: Views


មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែឧសភានេះ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ដែលជាប់សង្ស័យថា បានល្បួងក្មេងស្រីវ័យ ១៣ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំ.លោ.ភរួចស.ម្លា.ប់បោះសាកស.ពចូលក្នុងទឹកស្រែយ៉ាងអណោចអធ័ម។ពេលនេះបុរសជាជនសង្ស័យត្រូវបានសមត្ថ កិច្ចចាប់ឃាត់ខ្លួនហើយ។


ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៥និង៣០ នាទីនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នា យ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀម រាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្ដឹងរបស់គ្រួសាររងគ្រោះនិងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការ និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌដោយ មានការសម្របសម្រួលពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀម រាប  ទើបលោកនឹងកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លា.ប់នៅក្ មុងទឹកប្រាកដមែន ហើយបានពិនិត្យលើសាកសព។ 


លោកបន្តថា បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសពក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែ ឧស ភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នា ក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរប ស់គាត់បានយកកង្កែបមកទុកនៅផ្ទះ។ ពេលនោះចៅស្រីរបស់គា ត់បាន សុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទ ប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិន ឃើញ ពេល នោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែ ដោយសារ យប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥:០០ នាទី ទើបរកឃើ ញ ចៅស្រីរបស់ខ្លួនដេកស្លា.ប់នៅវាលស្រែ ។ 


លោកម៉េងអ៊ាង បន្តថា ចំពោះករណីខាងលើនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនសង្ស័យឈ្មោះ អុក វឿ ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប យកមកសួរនាំ ។ លោកបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិត ជាបានចាប់ក្មេងស្រីសង្កត់ក្នុងទឹកស្រែឲ្យសន្ល.ប់រួចក៏ចាប់ផ្ដើម រំ.លោ.ភបានសម្រេច ហើយក៏បោះក្មេងស្រីរងគ្រោះក្នុងទឹកស្រែបណ្ដាលឲ្យស្លា ប់តែម្តង។


បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕







0 Reviews:

Post a Comment