តាកែវ ៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មួយរូប កំពុងតែរងបណ្ដឹងពីបទប្រើកាំ ភ្លើងខ្លីគំរា.មថានឹងសម្លា.ប់។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា កាលពីវេលាម៉ោង១៨និង៤០នាទីល្ងាច ថ្ងៃទី២៣ខែមេសា ឆ្នាំ២០២២ នៅ ចំណុចកាស៊ីណូភ្នំដិន ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្ត តាកែវ មានជនសង្ស័យម្នាក់ឈ្មោះ ទុន ឧត្តម (ហៅ ហេង) អាយុ៥០ឆ្នាំ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដកកាំភ្លើងខ្លីធ្វើសកម្មភា ពគំរា.មសម្លា.ប់ទៅលើជនរងគ្រោះឈ្មោះ ធា គីរី ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្តិសុខកាស៊ីណូភ្នំដិន ហើយចំពោះមូលហេតុ គឺដណ្ដើ មនារីលក់កាហ្វេនៅជាប់កាស៊ីណូ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោក ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តតាកែវ បានអោយដឹងថា ពិតជាមានករណីនឹងកើតឡើងពិតមែន តែលោកកំ ពុងអោយខាងអធិការស្រុកគីរីវង់ កសាងសំណុំរឿង បញ្ជូនមក ចំ ណែករឿងឃាត់ខ្លួនជនសង្ស័យ លោកមិនទាន់បានដឹងនៅឡើយទេ ទុកអោយអធិការស្រុកចាត់ការទៅតាមផ្លូវច្បាប់។
បើតាមប្រភពច្បាស់ការបានអោយដឹងថា ជន សង្ស័យឈ្មោះ ទុន ឧត្តម (ហៅ ហេង) មានតួនាទីជានាយរង ការិយាល័យ មិនដែលចូលធ្វើការទេ ហើយធ្លាប់មានប្រវត្តិមានរឿងអាស្រូវបាញ់បោះជាញឹកញាប់ ឆ្លងកាត់ស្នងការខេត្តតាកែវ ៣ជំនាន់មកហើយ តែចាំមើលលើកនេះ វាសនារបស់លោកនាយរងការិយាល័យរូបនេះនឹងមានសំណាងធំបែបណាចំពោះផ្លូវច្បាប់។
0 Reviews:
Post a Comment