ខេត្តកំពត៖ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា : នៅព្រឹកថ្ងៃសៅរ៍ទី៣០ខែមេសាឆ្នាំ២០២២ ល្បែងស៊ីសងជល់មាន់អន ឡាញ អាប៉ោងគីមួយកន្លែងបានបើកលេងយ៉ាងរលូនដែលមានទីតាំងជប់រ៉ារថភ្លើងចំងាយ១០០មែត្រស្ថិតនៅក្នុងភូមិដំណាក់កន្ទួតខាងត្បូង ឃុំដំណាក់ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
បើយោងតាមសំដីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សព្វថ្ងៃនេះនៅក្នុងភូមិ ឃុំដំណា ក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតបានបើកលេងល្បែងស៊ីសងជល់មាន់ អនឡាញ អាប៉ោង យោគី នឹងល្បែងផ្សេងទៀតបានបើកលេងយ៉ាងអាណាធិបតេយ្យតែមិនដែលមានឃើញសម ត្ថថ្នាក់ណាមួយចុះមកបង្ក្រាបនោះឡើយ។
ពលរដ្ឋដដែលបានបន្តថា ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំខាង លើនេះមានការព្រួយបារម្មណ៍យ៉ាងខ្លាំងដោយសារក្រុមញៀនល្បែ ងទាំងអស់នេះហើយដែលជាហេតុនាំឲ្យកើតបទល្មើសផ្សេងៗ ដូច ជា ឆក់ ប្លន់ ហិង្សា អសន្តិជាដើម ។ នឹងកំពុងតែប្រព្រឹត្តផ្ទុយពី គោលនយោបាយភូមិឃុំសុវត្ថិភាពទាំង៧ចំនុច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលទៀតផង។
ហេតុដូច្នេះហើយពួកគាត់ដែលបានរស់នៅភូមិ ឃុំខាងលើនេះសូ មអំពាវនាវដល់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តកំពតក៏ដូចជាលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពត និងលោក សេង សុគន្ធចាត់ អធិការស្រុកំពង់ត្រា មេត្តាជួយចុះពិនិត្យនឹងបង្ក្រាបនូវល្បែងសុីសងទាំង ដើម្បីសេចក្តីសុខសុវត្ថិភាពដល់ពលរដ្ឋ។
0 Reviews:
Post a Comment