Friday, April 29, 2022

ទីតាំងសង្វៀនមាន់ជល់និងអាប៉ោងបង្កប់ក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាលកំពុងតែដំណើរការយ៉ាងរលូនបែបជាអាជ្ញាធរខេត្តព្រៃវែងមិនមានសមត្ថភាពចុះបង្ក្រាប....

អ្នកទស្សនា: Views

 


ខេត្តព្រៃវែង៖  ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ «មាន់ជល់ បង្កប់អាប៉ោង» ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង កំពុងតែបើកដំណើរការរាល់ថ្ងៃយ៉ាងរលូនបែរជាអាជ្ញាធរក្នុងមូលដ្ឋានខេត្តព្រៃវែងមិនមានវិធានការចុះបង្ក្រាបទៅវិញ។


ពលរដ្ឋបានរាយការណ៍ថប្រាប់អង្គភាពយើង ថាមានទីតាំងបើកលេងល្បែងសុីសងជល់មាន់និងបង្កប់អាប៉ោងក្នុងផ្ទះវិឡាដ៏ស្កឹម ស្កៃ ស្ថិតនៅក្នុងភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ក្រុមការងាសារព័ត៌ មានយើងចុះដល់ទីតាំងហើយបានផ្តិតរូបភាពខណ:មេឃកំពុង ភ្ងៀងហើយប្រជាពលរដ្ឋកំពុងតែរិះគន់ចំៗទៅលើអាជ្ញាធរនៅក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាលថា៖មិនអើពើក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាល់តែសោះទុកបណ្ដែតបណ្ដោយឬមានការបើកដៃលេងល្បែងស៊ីសងរឺមិនគោរពទៅតាមការណែនាំប្រមុខរាជរដ្ឋាភិបាល។


ប្រភពព័ត៌មាននិងមហាជនជាច្រើនបានលើកឡើងថាហេតុអ្វីល្បែងស៊ីសងបង្កប់នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបសង្ស័យម្ចាស់មានឫទ្ធិអំណាចបារមីខ្លាំងទើបធ្វើឲ្យអាជ្ញាធរក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តព្រៃវែងមិនហានចុះបង្ក្រាប ឬក៏ចេះមន្តអាគមន៍អាចបំបាំងភ្នែក។


ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះប្រជាពល រដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!


ប្រជាពលរដ្ឋដដែលរិះគន់ចំៗលោក សេង សាវ៉ន អធិការនគរបា លស្រុកស៊ីធរកណ្តាលហាក់បីដូចជាអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។ ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធមានកា រឃុបឃិត បើកភ្លើងខៀវ បង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍។ជៀសវាងការ រិះគន់និងការសង្ស័យរបស់ប្រជាពលរដ្ឋគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផង!!!


ប្រជាពលរដ្ឋជាច្រើនស្នើសុំលោក ជា សុមេធី អភិបាលខេត្តព្រៃវែ ង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង គួរគប្បីចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្តនិងមន្ត្រីជំនាញនៃស្នងការខេត្តចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បា ប់ខាងលើនេះផង៕ជៀសវាងប្រជាពលរដ្ឋមហាជនមានការរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្តមានការឃុប ឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសនៅក្នុងមូលដ្ឋានដើម្បីទទួលផលប្រយោជន៍ និងលាភសក្ការៈ។គួរគប្បីចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យនិងស្រាវជ្រាវបង្ក្រាប។ដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។








0 Reviews:

Post a Comment