Monday, February 7, 2022

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៧នាក់ទៅតុលាការខេត្តស្វាយរៀងពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

អ្នកទស្សនា: Views

(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿង ញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនខ្លួនជនសង្ស័យចំនួន៧នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។


សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលដោយលោក ស៊ន មុន្នី ព្រះរាជអា ជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង ១និង ៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ម៉ោង១២ៈ ២០ នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបានធ្វើការចុះបង្ក្រាប

និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់យកមកសាកសួរតែម្ដង។


សមត្ថកិច្ចបានបន្តថាជនសង្ស័យទាំង ០៧នាក់ដែលសមត្ថកិច្ចក ងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបានទី១-ឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។  ២-ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គ លិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ៣-ឈ្មោះជឿន ប៉ោសៀង ភេទប្រុស  អាយុ២ ៤ឆ្នាំ ជនជាតិវៀតណាម ។ ៤-ឈ្មោះ លូ ថេតង ភេទប្រុស នៅចំណុចខាងមុខហាងម៉ាស្សាយីហោ សាគូរ៉ា ក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៥-ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។  ៦-ឈ្មោះ ង្វៀង វាំងថាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកទទួលបដិសណ្ឋារកិច្ចសណ្ឋាគារ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ៧-ឈ្មោះ រូត ទី ភេទប្រុស អាយុ ២៧ ឆ្នាំជនជា តិវៀតណាម នៅចំណុចកាស៊ីណូញូវវើល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

ចំណែកវត្ថុតាងដែលបានចាប់យកទាំងអស់មាន៖

*១-ម្សៅក្រាមពណ៌សថ្លាចំនួន៦៦កញ្ចប់ (ធំ០១កញ្ចប់) មានទម្ ងន់ ១៨៩,៨៩ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៧ ,១៣ក្រាម ។

*២-ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៥១២ គ្រាប់មានទម្ងន់១៨២.៨៨ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៦,៨៥ ក្រាម ។

*៣-ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន៣២១ គ្រាប់ និងកន្លះគ្រាប់ មានទម្ងន់ ១២១,១៣ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ១១៣,១៧ក្រាម ។

*៤-ម្សៅម៉ត់ពណ៌សចំនួន៤០កញ្ចប់ (ធំ០១កញ្ចប់)មានទម្ងន់១៧៨,៧៦ ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៦៦,៨៦ក្រាម ។

*៥-ថ្នាំគ្រាប់ពណ៌ស្វាយចំនួន០៩គ្រាប់មានទម្ងន់៤,៩៧ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ៣.២០ក្រាម ។

*៦-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន១៣គ្រាប់មានទម្ងន់៣,១០ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ១,១៩ក្រាម ។

 *៧-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៦ គ្រឿង ។

*៨-ម៉ូតូចំនួន០៤គ្រឿង។

 *៩-ទូរស័ព្ទចំនួន១០គ្រឿង ។

*១០-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន៕






0 Reviews:

Post a Comment