Friday, February 4, 2022

ក្រសួងសាធារណការប្រកាសពីភាពជោគជ័យ លើការសាកល្បងដកពិន្ទុ លើបណ្ណបើកបរអ្នកដែលប្រព្រឹត្តបទល្មើសចរាចរណ៍

អ្នកទស្សនា: Views

ភ្នំពេញ ៖ ក្រុមការងារជំនាញកំពុងសាកល្បងលើម៉ាស៊ីនកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរ ដោយទទួលបានជោគជ័យ ១០០ភាគ រយ ទៅលើការដកពិន្ទុលើបណ្ណបើកបរចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ ហើយគ្រោងនឹងទិញបន្ថែម២៥០គ្រឿងទៀត ខណៈ បច្ចុប្បន្ន ក្រសួងមានចំនួន៥០គ្រឿង ដើម្បីផ្តល់ដល់មន្ត្រីនគរ បា លចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុ តាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនបានដំឡើងរួចរាល់ដែលក្រសួងបានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះថា ការសាកល្បងនេះ កំពុងទទួលបានជោគជ័យ ១០០ភាគរយ ហើយការអនុវត្តពេញលេញ ទៅលើកម្មវិធីកាត់ពិន្ទុចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។


សូមបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបា នកំណត់ឱ្យគ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថានភាពនៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើក បរថ្មី ត្រូវរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ។ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ដោ យ ការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកប រយានយន្តខុសច្បាប់ទៅតាមស្ថានភាពនៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម៕



0 Reviews:

Post a Comment