Thursday, February 10, 2022

បងស្រីតិរច្ឆានរួមគំនិតនិងសង្សារសម្លាប់ប្អូនប្រុសឯងបំបិតមាត់ ព្រោះខ្លាចដឹងដល់ឪពុកម្តាយរឿងប្អូនឃើញខ្លួនរួមរក្សគ្នា.

អ្នកទស្សនា: Views

ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាល ខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ។ការឃាត់ខ្លួននៅម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិរំរោងកញ្ជោច ឃុំឬស្សីលក ស្រុកជីក្រែង ។ជនសង្ស័យឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។ចំណែកម្នាក់ទៀតឈ្មោះ ឡាយ សាលី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសហចារី ត្រូវបានឃាត់ខ្លួននៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប នៅថ្ងៃនេះដែរ ។


នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោកវរសេនី យ៍ ឆាន់ វុទ្ធី បានអោយអ្នកសារព័ត៌មានដឹងថា ករណីឃាតកម្ម បានកើតកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២ ០២២ នៅចំណុចបរិវេណ ផ្ទះជនរងគ្រោះស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុ ស អាយុ ១១ឆ្នាំ ៤ខែ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតា យ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបបានស្លាប់នៅក្នុងអង្រឹង ។

របាយការណ៍បន្តថា ស្លាកស្នាមនៅលើសាកសពមាន ស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។ ករណីនេះដកហូតវត្ថុរួមមាន៖ ខ្សែក្រវ៉ាត់ ពណ៌ខ្មៅ១ និងខ្សែចងអង្រឹងពណ៌ខ្មៅ ១កំណាត់ ប្រវែង ៩២ Cm និងអង្រឹងប៉ារ៉ា១ ។


របាយការបញ្ជាក់ថា កំលាំងជំនាញនៃការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនឈ្មោះ ឡាយ សាលី ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ ។តាមការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា៖ នៅថ្ងៃកើតហេតុគឺខ្លួន និងប្អូនប្រុសជាជនរងគ្រោះ នៅផ្ទះតែ២នាក់។ ចំណែកឪពុកម្តាយ ទៅស្នាក់នៅនិងធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប លុះដល់១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើតាមគណីហេ្វសប៊ុក មកខ្លួនថាគេសុំមកលេងផ្ទះ នាងក៏យល់ព្រម លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បា ន ទៅដល់ ហើយគេបានអោបថើប និងសុំនាងរួមភេទ នាងក៏យ ល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុងរោងដាក់ឈើ ក្រោយផ្ទះ ខណៈពេលកំពុងរួមភេទស្រាប់តែ ប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់ ពេលនោះខ្លួន និងសង្សាក៏រួមគំនិតសម្លាប់ជនរងគ្រោះ បំបិតមាត់តែម្តង ។


ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះ ចំត្រង់ដងក ផ្នែកខាងក្រោយ មួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះចាប់ជើងជនរងគ្រោះទាំងសងខាង ហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសព ហើយយកដៃទំាងពីរមួលបំបាក់ កស ពតែម្តង ក្រោយធ្វើសកម្មភាពនេះហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់ ។តាមការស្តាប់សចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន ដោយខ្លួនជាអ្នកវាយ និងមួលបំបាក់កជនរងគ្រោះ ។ចំណែកឈ្មោះ ឡាយ សាលី បានយកខ្សែក្រវ៉ាត់ ទៅរឹត កសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទា ប់មកយកខ្សែក្រវ៉ាតខាងលើ ទៅចងភ្ភាប់និងខ្សែអង្រឹង បង្វែថា ជាករណីអត្តឃាត ដោយចងកសម្លាប់ខ្លួន ។សុំជម្រាបថាប្រតិបត្តិការបង្ក្រាបជនដៃដល់ទាំងពីរនាក់នេះ ធ្វើឡើងតាមការណែនាំរបស់ស្នងការនគរបាលខេត្ត លោក តេង ច័ន្ទណាត នឹងក្រោមការបង្ហា ញរបស់លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឆាន់ វុទ្ធី នាយរងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ៕






0 Reviews:

Post a Comment