កណ្តាល : តាមប្រភពព័ត៌មានបានអោយដឹងថា ហាង “សន្យា“ នេះ គឺតែងតែចាក់ភ្លេង និងច្រៀងរាំឮខ្លាំងៗ រហូតដល់កណ្តាលអធ្រាត្រជារៀងរាល់យប់ ដោយមិនខ្វល់ពីការសម្រាករបស់ប្រជាពលរដ្ឋអ្នកជិត ខាងឡើយ ។ បញ្ហានេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសម ត្ថកិច្ចជាបន្តបន្ទាប់មកដែរ ហើយក៏បានធ្វើកិច្ចសន្យា តែអ្នកគ្រប់គ្រងហាងមួយនេះ មិនស្តាប់ឡើយនៅតែផ្គើនដោយមិនដឹងអាងអំ ណា ចអ្វីនោះទេ ។
ប្រភពព័ត៌មានដដែលបានបន្តថា ហាង “សន្យា“ មិនត្រឹមតែចាក់ភ្លេង និងច្រៀងរាំឮខ្លាំងៗ រហូតដល់កណ្តាលអធ្រាត្រជារៀងរាល់យប់នោះទេ ថែមទាំងមានអ្នកចូលទៅផឹកស៊ីច្រើនកុះករ ដោយមិនបានគោរពតាមវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឡើយ ខណៈកម្ពុជាកំពុងតែព្រួយបារម្ភជាខ្លាំងពីបញ្ហាកូវីដ១៩ បម្លែងថ្មីប្រភេទ «អូមីក្រុង» ដោយហាងមួយនេះ មិនបានរៀបចំវិធានសុខាភិបាលឡើយ ពោលគឺមិនរៀបចំអោ យមានការរក្សាគម្លាត និងមិនតម្រូវអោយបង្ហាញកាតចាក់វ៉ាក់ សាំ ងថែមទៀតផង ។ មានន័យថា អ្នកណាមានលុយផឹកស៊ី ក៏អាចចូលបានដែរ ។
ជុំវិញបញ្ហាខាងលើនេះ លោក សុខ សម្បត្តិ ដែលជាមេការគ្រប់ គ្រងទូទៅ ហាង «សន្យា» នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក៏បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាថា មិនចាក់ភ្លេងឮខ្លាំងរំខានដល់អ្នកជិតខាងទៀតនោះទេ ៕
0 Reviews:
Post a Comment