(ក្រុងតាខ្មៅ)៖ ព្រឹកថ្ងៃសៅរ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារវះកាត់ អគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រោ មអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។
អគារវះកាត់ និង អគារសម្ភព អគារព្យា បាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធិផលជាច្រើន រប ស់ខេត្តកណ្ដាល ក្នុងវិស័យសុខា ភិបាល ស្របតាមគោលនយោ បាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធិ ភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយ តបតាមតម្រូវ ការជាក់ស្តែង និង លើកកំពស់គុណភាពវិស័យសុ ខាភិបាល ដោ យបានកំណត់នូវគោលដៅយុទ្ធសាស្ដ្រ “ការព្យាបា លប្រកប ដោ យគុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោ យ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព” ៕
0 Reviews:
Post a Comment