Friday, January 28, 2022

ឯកឧត្តម គង់ សោភ័ណ្ឌ ឣភិបាលខេត្តកណ្តាលចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជូនរង្វាន់ជ័យលាភីដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១...

អ្នកទស្សនា: Views

កណ្តាល :  រសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ 

ឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជូនរង្វាន់ជ័យលាភីដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ចំនួន ១,០៩៤ នាក់  និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨ នាក់ បង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជន ក្នុងក្រុងតាខ្មៅ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។


ដើម្បីចូលរួមអបអរសាទរ លើកទឹកចិត្តឱ្យមានការខិតខំបន្តការសិក្សា ចំពោះជ័យលាភី នាឱកាសនេះ រដ្ឋបាលខេត្ត ដែលមានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុងតាខ្មៅ សប្បុរសជននានា បានចូលរួមឧបត្ថម្ភ សិស្សជ័យលាភីដល់ក្មួយៗសិស្សានុ សិស្សទាំង១,០៩៤នាក់ ក្នុងនោះ៖


-និទ្ទេស A ចំនួន ៣២នាក់ ក្នុងមួយនាក់ទទួលបានម៉ូតូចំនួន០១គ្រឿង 

-និទ្ទេស B ចំនួន ១១៦នាក់ ក្នុងមួយនាក់ទទួលបានថវិកា៤០ម៉ឺនរៀល

-និទ្ទេស C ចំនួន ២០២នាក់ ក្នុងមួយនាក់ទទួលបានថវិកា៣០ ម៉ឺនរៀល

-និទ្ទេស D ចំនួន ៣៥៦នាក់ ក្នុងមួយនាក់ទទួលបានថវិកា២០ ម៉ឺនរៀល

-និទ្ទេស E ចំនួន ៣៨៨ នាក់ ក្នុងមួយនាក់ទទួលបានថវិកា១០ ម៉ឺនរៀល


ជាមួយគ្នានេះដែរ ជូនលោកគ្រូ អ្នកគ្រូ បង្រៀនកម្រិតថ្នាក់ទី១២ នៅក្នុងក្រុងតាខ្មៅ ចំនួន១២០នាក់ ក្នុងម្នាក់ទទួលបានថវិកា១ ០ម៉ឺនរៀលផងដែរ។


ក្រៅអំពីការផ្តល់នូវការឧបត្ថម្ភម៉ូតូ និងថវិកា ដល់សិស្សនុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ ឯកឧត្តម គង់ សោភ័ណ្ឌ សូមប្រកាសជូនដំណឹងអំពីអាហារូបករណ៍ទេពកោសល្យស្ទែម (Stem Genius Scholarship) ឥតបង់ថ្លៃសិក្សា ១០០% របស់សកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (CamTech) ជូនសិស្សទើបប្រឡងជាប់សញ្ញាបត្រសិក្សាទុតិយភូមិក្នុងខេត្តកណ្តាល បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ០៤ឆ្នាំ ចំនួន ១៥០ កន្លែង (អាទិភាពស្រ្តី ៥០កន្លែង)។ 


អាហារូបករណ៍នេះសិក្សារយៈពេល ៤ឆ្នាំ ដោយផ្តោតលើជំនាញព័ត៌មានវិទ្យា បច្ចេកវិទ្យា ក្នុងនោះមានជំនាញ វិស្វកម្មរ៉ូបូត ស្វ័យ ប្រវត្តិកម្ម វិស្វកម្មវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង (Interior Design) បច្ចេកវិទ្យាអប់រំ៕

























0 Reviews:

Post a Comment