Monday, January 3, 2022

ថ្ងៃឆ្លងឆ្នាំគេបាញ់កាំជ្រួច អបអរសាទរ .តែបុរសម្នាក់ដែលជាមន្ត្រីនគរបាលនិងបក្សពួ កវិញ យកកាំភ្លើងបាញ់បោះសេរី ត្រូវបានសមត្ថកិច្ច ឃុំខ្លួនបញ្ជូនមកតុលាការ..

អ្នកទស្សនា: Views

កណ្តាល :តុលាការខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២ ខែមករាឆ្នាំ ២០២២ បានចេ ញដីកាឃុំខ្លួនជនសង្ស័ យ២នាក់ដាក់ពន្ធ នាគារពីបទ“កាន់កាប់អាវុធខុសច្បាប់និងបាញ់បោះសេរី”។ 


សមត្ថកិច្ចបានឱ្យដឹងថា÷ ជនសង្ស័យម្នាក់ជាមន្ត្រីនគរបាលនិងបក្ខពួកត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយ ពីផឹកស៊ីស្រវឹងហើយបានយកកាំភ្លើងបាញ់បោះសេរីចំនួន២គ្រាប់ដែ លបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ។


ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី  ៣១ ខែធ្នូ ឆ្នាំ២០២១ នៅម្តុំស្ថានីយប្រេងមួយក្នុង ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។


ក្រោយកើតហេតុផ្នែកជំនាញបានចុះចាប់ជសង្ស័យ មានឈ្មោះផាន់ ហ៊ុយ ហាក់ អាយុ២៦ឆ្នាំជានគរបា លតែមិនបានបញ្ជាក់អង្គភាពទេ។ ជននេះនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ឈ្មោះម៉ៅ ជីវិន អាយុ៣២ឆ្នាំ ជាអាជីវករនៅ ខណ្ឌទួលគោក។


ក្នុងនោះដកហូតរួមមានរថយន្តម៉ាកLexus RX400hផ្លាកលេខ ភ្នំពេញ 2AB-5368 និងកាំភ្លើងខ្លីមួយដើម៕








0 Reviews:

Post a Comment