ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអ ភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសម្ រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ និងការងារការពារស ន្តិសុខ សុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងប្រតិភូមកពីបណ្តាប្រ ទេសនានា ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់គណៈកម្មការបច្ចេកទេសរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ។
Thursday, January 13, 2022
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment