Thursday, December 16, 2021

អភិបាល ខេត្តកណ្ដាល អំពាវនាវ សប្បុរសជន អ្នកស្មគ្រ័ចិត្ដ កាកបាទក្រហម ចូលរួមសកម្មភាព មនុស្សធម៌ ដើម្បីជាគុណប្រយោជន៍ សំរាប់សង្គមជាតិ និងពិភពលោក..

អ្នកទស្សនា: Views

ខេត្តកណ្ដាល៖ អភិបាល ខេត្តកណ្តាលនិងជាប្រធា នគណ:កម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានអំពាវនាវ បណ្តាសប្បុរសនានា អ្នកស្ម័គ្រចិត្ត កាកបាទក្រហម និងប្រជាពលរដ្ឋ ចូលរួមទ្រទ្រង់ សកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដើម្បីប្រយុទ្ធជម្ងឺអេដសន៍ ដើម្បីជាគុណប្រយោជន៍ សំរាប់សង្គមជាតិ និងពិភពលោក។  ថ្លែងក្នុងទិវាពិភព លោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាត ជាសកល» និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្ សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា ភាព ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម បណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ប្រារព្វធ្វើឡើង នៅស្នាក់ការសាខា កាក បាទក្រហម កម្ពុជាខេត្ត នៅរសៀលថ្ងៃទី១៥ ឆ្នូនេះ  ឯកឧត្ដម អភិបាលខេត្ត បានអោយដឹងថា៖ ពាក់ព័ន្ធនឹង ការងារផ្សព្វផ្សាយអប់រំ ស្ដីពីបញ្ហាជំងឺអេដស៍ និងជំងឺឆ្លង រាតត្បាតផ្សេងៗ សាខាបានបញ្ជ្រាបការងារ ផ្សព្វផ្សាយអប់រំ ស្ដីពីការរើសអើង ការទប់ស្កាត់ការឆ្លងមេរោគអេដស៍ បានអប់រំណែនាំ ស្ត្រីមានផ្ទៃពោះឱ្យទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់នៅមណ្ឌលសុខភាព បានផ្សព្វផ្សាយ ស្ដីពីការប្រយុ ទ្ធនឹងការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀត មានជំងឺគ្រុនឈីកគ្រុនឈាមជាដើមដល់ប្រជា ពលរដ្ឋនៅក្នុងកម្មវិធីផ្សេងៗ និងកម្មវិធីចែកអំណោ យមនុស្សធម៌ ជូនគ្រួសាររងគ្រោះ និងគ្រួសារងាយ រងគ្រោះបំផុត នៅតាមសហគមន៍ សរុបបានចំនួន ៥៤ លើក ដោយមានអ្នកចូលរួម ទទួលយកការផ្សព្ វផ្សាយ អប់រំសរុបចំនួន ៣.០៣៩នាក់។


លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ ក្រុមការងារឥស្សរជន ឆ្នើមថ្នាក់ជាតិ ដែលបានចូលរួម ជាអធិបតី ក្នុងទិវានេះ បានពាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាព ជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមក សម្តេចតែងតែ មានសន្តានចិត្តប្រោសប្រណី និងគិតគូរចំ ពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខ ផ្តល់អំ ណោ យមនុស្សធម៌ ដល់បងប្អូន អ្នករស់នៅ ជាមួយមេ រោគអេដស៍ ជាបន្តបន្ទាប់។

 អំណោយ ដែលបានផ្តល់ជូន អ្នករស់នៅជាមួយមេរោគអេដស៍ នាពេលនេះ ចំនួន ៣៤០នាក់ និង ជនពិការ ចំនួន២៥នាក់ មកពីសង្កាត់១០ ក្នុងក្រុង តាខ្មៅ គឺក្នុងម្នាក់ទទួលបាន អង្ករ ២៥គ.ក្រ មី ១ កេស ត្រីខ ១យួរ ទឹកសុទ្ធដបធំ ១កេស អាវរងា ១ ភួយ ១ ជេលលាងដៃ ១ដប សាប៊ូ ១ដុំ ម៉ាស ១០បន្ទះ និងថវិកា ៥ម៉ឺនរៀល៕










0 Reviews:

Post a Comment