Saturday, December 11, 2021

ចំការអំពៅ២ក្រុមហ៊ុន សរុបប្រមាណ៤០ហិកតា ត្រូវអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើល សង្ស័យមានមនុស្សលួចដុត

អ្នកទស្សនា: Views

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប។


យ៉ាងហោចណាស់ចំការអំពៅ២ក្រុមហ៊ុនសរុបប្រមាណ៤០ហិកតា ត្រូវអគ្គីភ័យឆាបឆេះសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកមើលការ ចំការប្រញាប់ប្រញាលដងទឹកចាក់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ជួយបាញ់ពន្លត់សង្ស័យមានមនុស្សលួចដុត។


យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ចំពោះម្ចាស់ចំការរងគ្រោះមានរបស់ក្រុមហ៊ុន កុយ ឈីនិងក្រុមហ៊ុនសុផាត ដោយក្រុមហ៊ុន កុយ ឈីឆេះអស់ ចំនួន៣០ហិកតានិងក្រុមហ៊ុន សុផាត សំណាងអស់ចំនួន១០ហិកតា។


ប្រភពបន្តថា ចំពោះការឆាបឆេះនេះមិនទាន់ដឹងថាមកពីមូលហេតុអ្វីពិតប្រាកដនោះទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវជាបន្តទៀត។


មុនកើតហេតុ ស្រាប់តែមានផ្សែងហ៊ុយចេញពីចំការអំពៅ ក្រុមហ៊ុនកុយ ឈី ទើបមានភ្លើងឆេះសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលទើបប្រញាប់ប្រញាល់ ដងទឹកចាក់និងរាយការណ៏ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ជួយ បាញ់ពន្លត់រហូតដល់ម៉ោងជិត៤រសៀល ទើបរលត់ទៅវិញដោយមិនមានអ្នករងគ្រោះថ្នាក់អ្វីនោះទេ៕




0 Reviews:

Post a Comment